ឯកឧត្តម ស រដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ របស់សាលាបឋមសិក្សា បំកំពេញចាស់
ខេត្តព្រះសីហនុ÷ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ របស់សាលាបឋមសិក្សាបំកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងពិធីនោះដោយមានការស្នើសុំពី លោកនាយិកា លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាកំពេញចាស់ និងពិនិត្យឃើញជាការចាំបាច់របស់សាលា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងក្រុមការងារ បានដោះស្រាយជូនដូចខាងក្រោម ៖
– លាភថ្នាំសាលា ចំនួន ២ខ្នង
– ម៉ាស៊ីន Photo copy ចំនួន ១គ្រឿង
– ជួសជុលបន្ទប់ទឹក ចំនួន ៤បន្ទប់ ឡើងវិញ និងបានពាំនាំសម្ភារៈ និងថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ក្នុងម្នាក់ៗ ចំនួន ១០០.០០០រៀល និងសិស្សានុសិស្សចំនួន ១៨០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច ២ដើម និងខ្មៅដៃ ២ដើម។