រាល់បញ្ហានានាដែលកើតឡើងនៅក្រុងប៉ោយប៉ែតតែងទទួលបានដំណោះស្រាយភ្លាមៗពីក្រុមងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន

ក្រុងប៉ោប៉ែត÷ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែអមដំណើរដោយ ឯកឧត្តម  គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ាង គឹមហ៊ុយ និងលោក ធឿន ចន្ថា សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក អ៊ុយ ច័ន្ទរិទ្ធ ចៅសង្កាត់រងផ្សារកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងចាល់ជន់លិចផ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវក្រោយវត្តផ្សារកណ្តាល ភូមិ – សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយភ្លាមៗនោះឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ិនថនក៏បានធ្វើការទំនាក់ទំនងទៅ ឯ ឧ ប៉ោ វណ្ណៈ ដើម្បីស្នើសុំជួយផ្តល់ទីតាំងឆ្លងកាត់តាមដីបរិវេណក្រុមហ៊ុនដើម្បីកាយផ្លូវទឹករំដោះទឹកបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋផងដែរ ។

ឆ្លើយតបភ្លាមៗនាពេលនោះ ឯកឧត្តម ប៉ោ វណ្ណៈ ក៏បានចាត់មេការចុះពិនិត្យសិក្សាប្រឡាយរំដោះទឹក ដោយសម្រេចកាយប្រឡាយចាប់ពីចំណុចផ្លូវជាតិលេខ៥ ទល់មុខកងរាជអាវុធហត្ថក្រុង រួចទើបកាយផ្តាច់តំបន់ទឹកលិចរំដោះទឹកហូរចូលតាមប្រឡាយវិញ ។