ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣០គ្រួសារ

ខេត្តបន្ទាយមានជ័យ÷ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយ ឯកឧត្តម ឌៀង សារ៉ាន់ ឯកឧត្តម គ្រី សំណាង លោកបឹង គឹមសឹង ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់និមិត្ត  លោក គាត ហ៊ុល អភិបាល នៃគណៈ

អភិបាលក្រុងប៉ោយប៉ែត លោកប៉ាន់ ខែមវឌ្ឍនា លោកផេង បូរ៉ា និងក្រុមការងារក្រុងប៉ោយប៉ែត ក្រុមការងារសង្កាត់និមិត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣០គ្រួសារ ក្នុងភូមិសុខសាន្ត សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក បឹង គឹមសឹង ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់និមិត្ត បានឧបត្ថម្ភសម្ភារៈ គ្រឿង ឧបភោគបរិភោគ មួយចំនួន រួមនិងថវិកា ១០០,០០០៛ (មួយសែនរៀល)ក្នុងមួយគ្រួសារផងដែរ  ស្ថិតនៅ ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។