លោក ខៀវ ហ៊ាន សមាជិក អចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សា ស.ស.យ.ក. ចុះជួយស្រុកភ្នំព្រឹកអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រជំនាយកុំព្យូទ័រដល់សិស្សានុសិស្ស

នារសៀល​ ថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ នៅទីស្នាក់ការ​ ស.ស.យ.ក​ ស្រុកភ្នំព្រឹក​ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សាវគ្គ២​ ជំនាញកុំព្យូទ័រ​ ដល់សិស្សានុសិស្សចំនួន​៣០នាក់ ក្រោមអធិបតីភាព​ លោក​ ខៀវ​ ហ៊ាន​ សមាជិក អចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបាត់ដំបង និងប្រធានក្រុមប្រឹក្សា​ ស.ស.យ.ក​ . ស្រុកភ្នំព្រឹក​ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម​ ស​ រដ្ឋា​ ប្រធាន​ ស.ស.យ.ក​ ខេត្តបាត់ដំបង​ លោក​ សុង​ សុភ័ក្រ្ត​ អភិបាល នៃគណអភិបាលស្រុក​ និងជាប្រធានកិត្តិយស​ ស.ស.យ.ក​ ស្រុកភ្នំព្រឹក។

ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមលោកស្រី មួន គីរី ប្រធាន ស.ស.យ.ក.ស្រុក និងលោក លោកស្រី អនុប្រធាន និងសមាជិក ស.ស.យ.ក. ស្រុកភ្នំព្រឹក ចំនួន៥០នាក់ស្រី១៥នាក់។ លោកស្រី មួន គីរី បានលើកឡើងថា បន្ទាប់ពីបើកវគ្គបណ្ដុះបណ្ដាលមក ឃើញថាសិក្សានុសិស្សបានរៀននិងយកចិត្តទុកដាក់រហូតដល់ចប់ លោកស្រីក៏សំណូមពរបន្ថែមដល់លោក ខៀវ ហ៊ាន សមាជិកចិន្ត្រៃ ស.ស.យ ក .ខេត្តបាត់ដំបង ឲ្យបើកវគ្គទី3 បន្តទៀត ដើម្បីអោយសិស្សានុសិស្សតាមបណ្ដាឃុំផ្សេងៗចូលរៀនបន្តទៀត។

លោកសុង​ សុភ័ក្រ្ត​ អភិបាលនៃគណអភិបាលស្រុក​ និងជាប្រធានកិត្តិយស​ ស.ស.យ.ក​ ស្រុកភ្នំព្រឹក បានមានមតិចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រផងដែរថា សូមឱ្យក្មួយៗប្អូនៗដែលជាសិស្សានុសិស្សរៀនវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រនេះខំប្រឹងប្រែងរៀនឲ្យបានភ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ ហើយលោកក៏សំណូមពរបន្ថែម សូមឲ្យប្រធានក្រុមការងារ ស.ស.យ.ក.តាមបណ្ដាឃុំទាំងប្រាំបន្តធ្វើសកម្មភាពមនុស្សធម៌បន្តទៀត។

លោក ខៀវ ហ៊ាន សមាជិក អចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបាត់ដំបង  មានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើពីឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង និងលោកជំទាវតាំង ណៃគួយ ដល់លោក លោកស្រី ប្រធានអនុប្រធាន និងសមាជិក ស.ស.យ.ក. និងសិក្សានុសិស្សទាំងអស់ផងដែរ។

លោក ខៀវ ហ៊ាន បានបន្តថា លោកបន្តឲ្យមានការបើកបង្រៀនវគ្គទី 3 បន្តទៀតដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនបន្ថែមហើយលោកក៏សំណូមពរឲ្យ លោកស្រីប្រធាន មានការផ្សព្វផ្សាយចាប់ពីថ្ងៃនេះតទៅដើម្បីឲ្យសិស្សានុសិស្សដែលមិនបានចូលរៀនក៏ដាក់ពាក្យដើម្បីចូលរៀនវគ្គជំនាញកុំព្យូទ័រនេះ
ដើម្បីចៀសវាងការប្រេីប្រាស់គ្រឿងញៀននិងលេងល្បែងអបាយមុខផ្សេងៗ។

លោកបានបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលបានរៀនជំនាញកុំព្យូទ័រនេះចប់ និងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សមានតម្លៃណាស់ ជាពិសេសគឺមានប្រថាប់ត្រាដោយឯកឧត្តម​ ស​ រដ្ឋា​ ប្រធាន​ ស​.ស.យ.ក ខេត្តបាត់ដំបង​  និងលោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ។

បន្ទាប់ពីមានមតិសំណេះសំណាលនិងផ្ដាំផ្ញើលោក ខៀវ ហ៊ាន និងលោក សុង សុភ័ក្រ្ត បានចែកវិញ្ញាបនបត្រដល់សិក្សាអនុសិស្សចំនួន 30 នាក់ដើម្បីបញ្ចប់នៅកម្មវិធី។

រសៀល​ ថ្ងៃអាទិត្យ​ ទី២៧ ខែតុលា ឆ្នាំ២០២៤​ ដដែល លោក​ ខៀវ​ ហ៊ាន​ សមាជិក អចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបាត់ដំបង  លោក​ សុង​ សុភ័ក្រ្ត​  និងក្រុមការងារ​ ស.ស.យ.ក​ ស្រុក​ បាន​ នាំយកថវិកា​ ភេសជ្ជៈ​ សម្ភារ:កីឡា​
ចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករ​ បាល់ទាត់​ និងកីឡាករប៊ូល​ ប៉េតង់​ ដើម្បីត្រៀមប្រកួតដណ្ដើមពានរង្វាន់របស់សម្ដេចក្រឡាហោម សខេង សម្ភារៈរួមមាន​ បាល់ទាត់ចំនួន៥​ ទឹកសុទ្ធ៤០យួរ​ ភេសជ្ជៈស្ពន់ស័រ​ ២កេស​ ថវិកា​ សរុបចំនួន​ ១.៨០០.០០០រៀល​ (មួយលានប៉ែតសិបម៉ឺនរៀល)ឧបត្ថម្ភដល់ក្រុមកីឡាទាំងពីរ​ ក្រុម​ ។
សមាជិកចូលរួមឧបត្ថម្ភមានៈ
-លោក​ ខៀវ​ ហ៊ាន​ ១.០០០.០០០រៀល
-លោក​ សុង​ សុភ័ក្រ្ត​ ៤០០.០០០រៀល
-លោក​ ងឹម​ វណ្ណះ​ ២០០.០០០រៀល
-លោក​ ពុជ​ វុទ្ធី​ ទឹកសុទ្ធ​ ៤០យួរ​ ថវិកា​ ១០០.០០០រៀល
-លោក​ សុិន​ លន់​ ១០០.០០០រៀល​ ។

រួចបន្តនាំយក​ អំណោយរបស់ឯកឧត្តម​ ស​ រដ្ឋា​ និងលោកជំទាវ​ ប្រគល់ជូនគ្រួសារក្រីក្រ​ ចំនួន​ ៥គ្រួសារ​ ក្នុង១គ្រួសារ​ ទទួលបាន​
អង្ក​ ២៥គីឡូ​ មី​១កេស​ ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ​ ត្រីខស្រីបីនាក់​ ១ដុំ​ និងថវិកា​ចំនួន ៥០.០០០រៀល​ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា​ ស្រុភ្នំព្រឹក​ ខេត្តបាត់ដំបង ។