ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យសកម្មភាពក្រុមការងារកំពុងរៀបចំសោភ័ណភាព នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ នារសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំចុះពិនិត្យ និងចូលរួមសកម្មភាពរៀបចំសោភ័ណភាព និងលាបថ្នាំគូសគំនូសចំណាំងផ្លាតនៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឱ្យដឹងថា ក្រៅពីការងារយកចិត្តទុកដាក់លេីកិច្ចការសន្តិសុខសណ្តាប់ធ្នាប់ តាមមូលដ្ឋាន ក្រុមការងារតាមសង្កាត់នីមួយៗទូទាំងក្រុងប៉ោយប៉ែត បាននិងកំពុងធ្វេីយុទ្ធនាការរៀបចំសោភ័ណភាពនៅតាមមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងដូចរូបភាពដែលបានបង្ហាញនេះគឺក្រុមការងារកំពុងបន្តសកម្មភាពរៀបចំសោភ័ណភាពនៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ ដោយបានលាបថ្នាំពណ៌ និងគូសគំនូសចំណាំងផ្លាត ដេីម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ផង និងដេីម្បីលេីកសោភ័ណភាពក្នុងក្រុងប៉ោយប៉ែតផងដែរ។