សម្តេចធិបតី អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

 

ភ្នំពេញ:សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។

តាមរយៈបណ្ដាញសង្គមតេឡេក្រាមរបស់សម្តេចធិបតី នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះខ្លឹមសារទាំងស្រុងថា “សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហើយសន្យាថានឹងមិនភ្លេចកម្ពុជា ដូចនេះយើងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។

សម្តេចធិបតី សូមជូនពរឱ្យការធ្វើដំណើរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់។ ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្វផងដែរ។