ពលរដ្ឋស្នើរឱ្យអាជ្ញាធរជួយពិនិត្យផង ក្រោយម្ចាស់ទីតាំងមួយកន្លែង ធ្វើប​ន្ទប់ជួល ហើយតសំ​យ៉ា​បរំលោភលើដីចំណីផ្លូវសា​ធារណៈនៅខាងលិចស្តុបសានកូ

បន្ទាយមានជ័យ៖ ករណីសាងសង់ និងតសំយ៉ាបរំលោភលើដីចំណីផ្លូវសាធារណៈ នូវតែកើ​តមានឡើង​ជាបន្តបន្ទាប់ ទោះបីអាជ្ញាធ​រចេញសេចក្តីប្រកាស​មិនអនុញ្ញាតឲ្យធ្វើប​ន្ថែម។

ចំពោះអ្នក​ដែលបា​នធ្វើកន្លងមកហើយនោះ ស្នើឲ្យរុះរើសដោយស្ម័គ្រចិត្តយ៉ា​ងណាក្តី តែអ្នកមួយចំ​នួនអា​ងខ្លួន​មានលុយធ្វើដោ​យបំពាន ជាក់ស្ដែង​ទីតាំងផ្លូវចូល​ខាងលិចស្តុបសានកូ ចម្ងាយប្រមាណ ១០០​ម៉ែត្រ និងពី​ទីតាំង​ខាងលើ​ទៅសាលាសង្កាត់ចំ​ងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ/​សង្កា​ត់ផ្សារក​ណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកមានលុយ​កំពុងសាងស​ង់តូបជួលធ្វើ​អំពីស័ង្កសី តសំយ៉ា​បរំលោភលើដីចំណីផ្លូវសាធារ ណៈ ជិតរួចរា​ល់ដោយមិន​រំខានពីអា​ជ្ញាធរមូលដ្ឋានឡើយ។

ពលរដ្ឋបានសម្ដែង​ការហួសចិត្តចំពោះម្ចាស់ ឬអ្នកសាងសង់នេះថា លោភលន់សាងស​ង់មិនចេះ​មើល​គេមើ​លឯង ពិសេសមិ​នគោរពតាមការជូនដំណឹងរបស់អាជ្ញាធរ បើម្នាក់ធ្វើបា​នថ្ងៃក្រោយ​នឹងមានអ្នក​ផ្សេងបន្តធ្វើទៀត ប្រាកដ​ហើយថានៅថ្ងៃអ​នាគតផ្លូវនឹងរួម​កា​ន់តែតូចទៅៗ ធ្វើឲ្យស្ទះ ប្រជាពល​រដ្ឋពិបាកក្នុងការធ្វើដំ​ណើរជាក់ជាមិនខាន ។ដោយក្តីបារម្ភពល​រដ្ឋស្នើឲ្យអាជ្ញាធរ​មេត្តាពិនិត្យ​មើលទីតាំងខាងលើកនេះផង ព្រោះថាផ្លូវមួយ​ខ្សែនេះជាស​រសៃឈាម​ដ៏សំខាន់រ​បស់ប្រជា​ពលរដ្ឋឆ្លងកាត់ទៅមកទាំងយប់ទាំងថ្ងៃ ចាប់ពីផ្លូវធំស្តុប​សានកូ ឆ្ពោះទៅផ្លូវស្តង់តាងួន ហើយក៏ជាផ្លូវរួមចំ​ណែកមួយដ៏សំខាន់ស​ម្រាប់ប្រជាពលរដ្ឋធ្វើដំណើរវាង នៅ​ពេលស្ទះផ្លូវជា​តិលេខ៥ ផងដែរ ។

ពាក់ព័ន្ធករណីនេះភ្នា​ក់ងារយើងមិនអាចសុំការបំភ្លឺ​ណាមួយពីលោក ស្រិល អុិន ចៅសង្កាត់​ផ្សារកណ្តាល បានទេនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយ​ខលទូរសព្ទចូល​មិនមានអ្នកទទួល។

គួរបញ្ជាក់ផងដែរថា កា​លពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលសង្កាត់ផ្សា​រកណ្ដាលបាន​ចេញ​សេ​ចក្តីជូ​ន​ដំណឹងនិងស្នើឱ្យប្រជាព​លរដ្ឋដែលបានសង់សំយ៉ាប ស្លាកយីហោ និងដាក់តាំង​សំភារៈផ្សេងៗ លក់ដូរនៅលើចំ​ណីផ្លូវសាធារណៈ សូមឲ្យរុះរើស្ម័គ្រចិត្តដោ​យខ្លួនឯងនិងដោ​យស្មារតីទ​ទួល​ខុសត្រូវផងដែរ បើពុំដូច្នោះទេរដ្ឋបា​លសង្កាត់និងចាត់ក្រុម​ការងារធ្វើការរុះរើនិង​កាត់សំយ៉ាបដោយ​មិនទទួលខុសត្រូវចំពោះកា​រខូចខាតនិងបាត់បង់​ផលប្រយោជន៍​របស់បងប្អូន​ផងដែរ៕