លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូក្រុមហ៊ុន E Securi ty Se​rvi​ces​នៃប្រទេសជប៉ុន៖

  • នៅព្រឹកថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ ២០២៣ នៅបរិវេណស្នង ការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ ដោយបានការអនុ ញ្ញាតពីឯកឧត្តម​នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នង ការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនគរបាលខេត្តបាត់ដំបង​ បានជួបសម្តែ ងការគួរសមជាមួយក្រមហ៊ុន E Security Se​rvi​ces ដែលមានលោក TAKEH​ARU MI​ZUKOS HI (ថាគេហារុមី​ ហ៊្សូកូស្ស៊ី-ជនជាតិជប៉ុន) ជានាយកប្រតិបត្តិនៃក្រមហ៊ុនកំពុងធ្វេីប្រតិបត្តិការនៅក្នុងព្រះ​រា​ជា​ណាចក្រកម្ពុជាដែលក្នុងការជួបសម្តែងការគួរ សមនេះ​ មានការចូលរួមពីលោកស្នងការរងទទួលផែនពាក់ព័ន្ធនិងមន្រ្តីនគរបាលជាច្រេីនរូបចូលរួម​ ។

លោកនាយកក្រមហ៊ុន E Sec​urity Se​rvi​ces បា​នសម្តែងនូវក្តីសោមនស្សន៍រីករាយ​ ខណខណៈដែលលោកបានដឹកនាំប្រតិភូក្រុមហ៊ុនមកជួបសម្តែងការ គួរសមនៅស្នងការដ្ឋាននាពេលនេះ​ បន្ទាប់ពីបានការអនុញ្ញាតពីឯកឧត្តម​ នាយឧត្តម​សេនី​យ៍​អគ្គស្នងការន គរ​បាលជាតិ​។

តាមរយៈសេចក្តីរាយការណ៍ក្រុម​ហ៊ុន E Security Se​rvi​ces​ មានជំនាញខាងឧបករណ៍ អេឡិចត្រូនិកប្រកបដោយបច្ចេកវិទ្យាខ្ពស់ សំដៅការពារសន្តិសុខ​ ការ​ពារ​ ឬបង្ការទប់ស្កាត់នូវអំពេីល្មេីស​ច្បាប់ឬគ្រោះ ថ្នាក់ផ្សេងទៀត ដែលបង្កដោយធម្មជាតិ ឬមនុស្ស
ដែល​បច្ចុប្បន្នមានចំនួន៦២៩​ (ទីតាំង​ ក្រុមហ៊ុន​ ស ហគ្រាស​ បុរីនិងផ្សារទំនេីប)បានប្រេីប្រាស់និងមានទំ​នុក​ចិត្តពីអតិថិជន​ ហេីយពេលនេះក្រុមហ៊ុនបន្តពង្រីកវិសាលភាពមកតាមបណ្តាខេត្តមួយចំនួនទៀត ហើយក្រៅពីនោះក្រុមហ៊ុនក៏មានភ្នាក់ងារសន្តិសុខផងដែរ។

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ បានថ្លែងនូវការស្វាគមន៍ចំ​ពោះលោកនាយក​ និងសហការីនៃក្រុមហ៊ុនE Security Se​rvi​ces​ ដែលមានវត្តមា ន ក្នុងជំនួបសម្តែងការគួរសមនេះ​ ក្នុងនោះលោក ស្នងការបានស្នេីសុំឱ្យក្រុមហ៊ុនបន្តនូវការ​ ផ្សព្វផ្សាយឱ្យដល់មហាជនបាន​ ដឹង និងទទួលយកនូវសេវាកម្មរបស់ក្រុមហ៊ុនហេីយក្នុងនាមស្នងការដ្ឋាន​សូមគាំទ្រនិងសហការជាមួយក្រុមហ៊ុន​ លលេីការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមនេះ។

ក្រៅពីបានសំណេះសំណាលក្រុមហ៊ុនបានធ្វើបទបង្ហាញដោយការ​បញ្ចាំងស្លាយ​អំពីឧបករណ៍ប្រព័ន្ធការពារសុវត្ថិ​ភាពក្នុងការទប់ស្កាត់បទល្មើស ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗនៅក្នុងសង្គម។

ការជួបសម្តែងការគួរសមនេះត្រូវបានបញ្ចប់បន្ទាប់ពីក្រុមហ៊ុនបានផ្តល់ជូននូវសម្ភារៈមួយចំនួននិងវត្ថុអនុស្សាវរិយ៍ជូនស្នងការដ្ឋាននិងអ្នកចូលរួមក្រោមបរិ​យាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែង៕