ទីតាំងបង្កប់ល្បែងស៊ីសងជាច្រើនកន្លែង ជនជាតិចិន ខ្មែរចូលលេងកម្សាន្ត ដោយមិន ញញើត សមត្ថកិច្ចទាល់តែសោះ ដែលជ្រកក្រោមផ្លាកយីហោ (មជ្ឈមណ្ឌល សម័យទំនើប)និង( ក្លឹបស្នូកឃ័រធានស៊ី)
រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៤ ប្រភពព័ត៌មានបានអោយដឹងថាទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( នៅខាងក្នុងផ្សារចិន ) និងទីតាំង២០កន្លែងទៀត ដែលសម្បូរជនជាតិចិន ខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញឹតដល់សមត្ថកិច្ចទាល់តែសោះ ដោយសាមានអ្នកកាងឈ្មោះ ម៉ក់ រតនា ដែលគេស្គាល់ថាជាមន្រ្តីនគរបាល ជាអ្នកសម្របសម្រួលនៅពីក្រោយផងនោះ? ទើបដំណើរការបានយ៉ាងរលូន ។
បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់ ពលរដ្ឋគាត់បានលើកឡើងថាដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចនឹងដើមហេតុដែលឲ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ ។
ដូច្នេះប្រជាពលរដ្ឋបានសូមសំណូមពរទៅដល់លោកមេប៉ុស្តិ៍និងលោកអធិការ ក៏ដូចជាលោកអភិបាលខណ្ឌផងដែរ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើដើម្បីរក្សានៅសុវត្ថិភាពប្រជាពលរដ្ឋនៅទីនោះផងដែរទាន ។
ទាក់ទងទៅហ្នឹងល្បែងសុីសងដូចខាងលើ សារព័ត៌មានសុំការបំភ្លឺតាមtelegramទៅលោក ម៉ក់ រតនា លោកចូលមើលហើយ លុបtelegramចោលតែម្ដង។
ចំណែកលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនលោកចូលមើលតាមប្រព័ន្ធtelegram ហើយតែលោកមិនតប។
ជារឿយៗ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
ការបង្ក្រាបល្បែងស៊ីសងនៅទីតាំងណាដែលខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុង ចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ។